នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ កីឡាករ វឿន វាសនា បានជួយឱ្យ Win Streak យកឈ្នះ Pingtung Taipower ៣-០ (២៥-២៣,២៥-១៧ និង ២៥-១៩) នៅវគ្គផ្តាច់ព្រ័ត្រ ប្រកួតទី១ នៃពានរង្វាន់លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤។

ដូច្នេះនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ម៉ោង ៤:០០ រសៀលនេះ ក្រុមបាល់ទាត់ Win Streak នឹងត្រូវបន្តជួបក្រុម Pingtung Taipower សម្រាប់ប្រកួតទី២ មូលហេតុគឺដោយសារតែ (រូបមន្តវគ្គផ្តាច់ព្រ័ត្រនៅតៃវ៉ាន់ គឺលេងចំនួន៣ប្រកួត ស្មើនឹង៣ថ្ងៃពេញ) ប៉ុន្តែបើសិនឈ្នះ២ប្រកួតមុន នោះនឹងក្លាយជាម្ចាស់ជើងឯក។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ Enterprise Volleyball League៖

  • ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ Win Streak ៣-០ Taipower
  • ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ Win Streak ប៉ះ Taipower ម៉ោង ៤:០០រសៀល
  • ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ Win Streak ប៉ះ Taipower ម៉ោង ៥:០០រសៀល៕

ទស្សនាវីដេអូហាយឡាយ Win Streak ៣-០ Taipower៖

Share.