ការប្រកួតជម្រើសជើងឯក Cambodian League 2 រដូវកាល ២០២៣-២៤ បានឈានដល់សប្ដាហ៍ចុងក្រោយហើយ ដោយនៅថ្ងៃអាទិត្យ ទី៣១ ខែមីនានេះ គឺជាប្រកួតដណ្ដើមជើងឯករវាង សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា វេលាម៉ោង ៣:៤៥ នាទីរសៀល។

គួរឱ្យដឹងផងដែរថាការប៉ះគ្នា២ប្រកួតកន្លងទៅ ម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មិនទាន់ស្គាល់ពាក្យថាឈ្នះក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នោះទេ ដោយជើងទី១ ក្រសួងមហាផ្ទៃ ចាញ់ ឡាយហ្វ ២ទល់០ និង ជើងទី២ ក្រសួងមហាផ្ទៃ បន្ដចាញ់ ក្លិបបាល់ទាត់ឡាយហ្វ ១ទល់០ ទៀត។

សម្រាប់​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​ទី២ គិត​ចាប់តាំង​ពី​បង្កើត​ឡើង​មក​មាន ឆ្នាំ​២០១៦ បាន​ទៅ​ក្រុម​គីរីវង់សុខសែនជ័យ ឆ្នាំ​២០១៧ បាន​ទៅ​ក្រុម​វិសាខា ឆ្នាំ​២០១៨​និង​២០១៨ មិន​មាន​ការ​រៀបចំ​នោះ​ទេ ហើយ​នៅ​ឆ្នាំ​២០២០ ជើង​ឯក​បាន​ទៅ​ក្រុម​​ព្រៃវែងអែហ្វស៊ី ឆ្នាំ​២០២១ បាន​ទៅ​ក្រុម​​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី និង​ឆ្នាំ​២០២២ នេះ​ជើង​ឯក​បាន​ទៅ​ក្រុម​អគ្គីសនីកម្ពុជា៕

Share.