មេគំនិត​​និង​ជា​ម្ចាស់​​កម្មសិទ្ធិ​បញ្ញា​កម្មវិធី​ប្រកួត​សមត្ថភាព​ដ៏​ធំ​ ដែល​មាន​ប្រទេស​ជា​ច្រើន​ទិញ​សិទ្ធិ​ទៅ​ផលិត​នៅ​តាម​បណ្ដា​ប្រទេស​របស់​ខ្លួន​ លោក Simon Cowell បាន​សរសើរ​យ៉ាង​ខ្លាំង​ដល់​​បេក្ខជន​វ័យ​១៦​ឆ្នាំ​មួយ​រូប​ដែល​បាន​ឡើង​មក​បង្ហាញ​សមត្ថភាព​នៅ​វគ្គ​ Live Show ។

Aidan Bryant បេក្ខជន​មាន​វ័យ​ត្រឹម​តែ​១៦ ឆ្នាំ​បាន​ឡើង​មក​បង្ហាញ​សមត្ថភាព​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់​ គឺ​ការ​បង្ហាញ​សមត្ថភាព​ប្រើ​ខ្សែ​យោង​ឡើង​លើ​លំហ​និង​បញ្ចេញ​ក្បាច់​ផ្សេងៗ ដោយ​មិនមាន​ឧបករណ៍​ការពារ​ មាន​ត្រឹម​តែ​ដៃ​ទាំង​គូ​តោង​ខ្សែ ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​អារម្មណ៍​​។

HOLLYWOOD, CALIFORNIA – AUGUST 17: Aidan Bryant arrives at “America’s Got Talent” live show at Dolby Theatre on August 17, 2021 in Hollywood, California. (Photo by Steve Granitz/WireImage )

ការ​បង្ហាញ​សមត្ថភាព​​​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ត្រូវ​បាន​គណៈ​កម្មការ​មាន​ការ​សរសើរ​យ៉ាង​ខ្លាំង ព្រោះ​សាមី​ខ្លួន​មិន​បាន​ហ្វឹកហាត់​មាន​គ្រូ​បង្រៀន​នោះ​ទេ​ តែ​គឺ​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​សុទ្ធសាធ​ ដែល​អាច​និយាយ​បាន​ថា​ពិត​ជា​សមត្ថភាព​មួយ​ស្ថិត​ក្នុង​អ្វី​ដែល​កម្មវិធី​ចង់​បាន​ រហូត​មិនមាន​គណៈកម្មការ​រូប​ណា​បដិសេធ​ចំពោះ​​អ្នក​កំលោះ​តូច​រូប​នេះ​នោះ​ទេ​ គ្រាន់​តែ​បារម្ភ​ពី​សមត្ថភាព​ខ្លាច​មាន​ការ​ភ្លាត់ភ្លាំង​ដែល​អាច​បណ្ដាល​ឱ្យ​មាន​ហានិភ័យ​ប៉ុណ្ណោះ​។

គួរ​ដឹង​ថា​ Aidan Bryant និង Victoria Brinker (ម្ចាស់​ប៊ូតុងមាស​៥​ម្នាក់​ឯង​) បាន​ជាប់​ឆ្នោត​គាំទ្រ​ពី​មហាជន​ឱ្យ​ឡើង​ទៅ​កាន់​វគ្គ​ Live Show ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕​

ទស្សនា​ការ​សម្ដែង​ដ៏​គ្រោះ​ថ្នាក់​របស់​ Aidan ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.