កីឡាករ វឿន វាសនា ជួយឱ្យ Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League 2023-24។

លទ្ធផលវគ្គផ្តាច់ព្រ័ត្រ Enterprise Volleyball League ទាំង២ប្រកួត៖ – ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ Win Streak ៣-០ Taipower – ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ Win Streak ៣-០ Taipower។

កាលពីថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ កីឡាករ វឿន វាសនា បានជួយឱ្យ Win Streak យកឈ្នះ Pingtung Taipower ៣-០ (២៥-២៣,២៥-១៧ និង ២៥-១៩) នៅវគ្គផ្តាច់ព្រ័ត្រ ប្រកួតទី១ នៃពានរង្វាន់លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤។

សម្រាប់ជ័យជម្នះគ្រង់ជើងឯកនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា នេះ ក្រុមបាល់ទាត់ Win Streak បាន​យក​ឈ្នះក្រុម Pingtung Taipower ៣-០ សម្រាប់ប្រកួតទី២ ដូចនេះ​សម្រាប់​ការប្រកួតថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ Win Streak ប៉ះ Taipower មិន​ត្រូវ​បាន​ប្រកួត​ឡើយ ដោយ​ (រូបមន្តវគ្គផ្តាច់ព្រ័ត្រនៅតៃវ៉ាន់ គឺលេងចំនួន៣ប្រកួត ស្មើនឹង៣ថ្ងៃពេញ) ប៉ុន្តែបើសិនឈ្នះ២ប្រកួតមុន នោះនឹងក្លាយជាម្ចាស់ជើងឯក៕

Share.