កណ្តាល៖ ​ស្រ្តីម្នាក់ត្រូវប្តី រឹតកសម្លាប់ រួចយកសពទៅបោះចោលនៅខាងក្រោយផ្ទះ ព្រោះតែរឿងប្រច័ណ្ឌ។

ហេតុនេះកើតឡើងកាលពីថ្ងៃទី២៩.ខែមីនាឆ្នាំ ២០២៤ វេលាម៉ោង១៣:០០នាទី នៅចំណុច ភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ បាត់បងជីវិតមានឈ្មោះ ប្រាក់ ស្រីទូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ មានស្នាមរឹតក។

ជនសង្ស័យ ឈ្មោះ ម៉េង ថាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាប្ដីជនរងគ្រោះ កពុងរត់គេចខ្លួន។ ជនសង្ស័យ ទើបចេញពីពន្ធនាគារខេត្តកណ្ដាល ពីបទ ជួញដូរដោយខុសច្បាស់នូវសារធាតុញៀន។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣:០០នាទី ជនរងគ្រោះ និងជនសង្សយ័បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យបានយកខ្សែរជ័ររឹតកសម្លាប់ជនរងគ្រោះយកទៅទម្លាក់ក្នុងទន្លេក្រោយផ្ទះ មានចម្ងាយប្រហែល២០ម៉ែត្រពីផ្ទះកើតហេតុ រួចគេចខ្លួនតែម្ដង។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច បញ្ជាក់ថា មូលហេតុដែលឈានដល់សម្លាប់ប្រពន្ធនេះ​អាច បណ្ដាលមកពីភ្លើងប្រច័ណ្ឌ កន្លងមកជនសង្សយ័ធ្លាប់បោះពាក្យសំដីទៅលើជនរងគ្រោះថា បើអញយកមិនបានអាណាក៏យកមិនបានដែរ។ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទ៖កណ្តាល

Share.