ពានរង្វាន់យុវជនស្វាយរៀង (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៣-២៤ បានឈានដល់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយហើយ ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលអស់រយៈពេល១៣សប្តាហ៍កន្លងទៅ ពេលនេះបានរកឃើញក្រុមខ្លាំងទាំង ១៦ហើយ។

កម្មវីធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ

លទ្ធផលការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ

  • ព្រះខ័នរាជស្វាយរៀង U18 ប្រកួតជាមួយ ពូប្រុសលីងគួយ
  • ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រកួតជាមួយ កាំភ្លើងធំ
  • សៀងហៃរីស្សត FC ប្រកួតជាមួយ យុវជនឃុំសម្បត្តិមានជ័យ
  • នគរបាលច្រកទ្វារព្រំដែនបាវិត ប្រកួតជាមួយ ដារ៉ូពិទូ សុខសាន្ត
  • UNITED SEZ ប្រកួតជាមួយ គោព្រៃភូមិស្វាយធំ
  • សសយក ក្រុងបាវិត ប្រកួតជាមួយ ភូមិហ៊ីង
  • ស្វាយទាប FC ប្រកួតជាមួយ CRS SPORT
  • យុវជនសាមគ្គី ប្រកួតជាមួយ រមាសក្រហម

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.