ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមេ សា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី នៃរដ្ឋបាលខេត្ត ក្រុង និងអាជ្ញាធរមូលដ្ឋាន សហការជាមួយ នឹងមន្ទីរការងារ នគរបាល អន្តោប្រវេសន៍ ដែលដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចុះសម្របសម្រួលដល់ការធ្វើដំណើររបស់ពលករកម្ពុជា ដែលចេញពីប្រទេសថៃ ដើម្បីចូលរួមពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ។

ក្នុងដំណើរចុះត្រួតពិ និត្យនេះដែរ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើការសម្របសម្រួលជាមួយអាជ្ញាធរខាងភាគីថៃ ក្រោយពីទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរយើងបានចេញមកច្រើន អាជ្ញាធរថៃបំពេញបែបបទមិនទាន់ ធ្វើឲ្យមានការកកស្ទះ នៅច្រកទ្វារខ្លងលឹក ឈមនឹងច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត តែទោះយ៉ា ងណាក្តីអាជ្ញាធ រទាំងពីរភាគី សហការគ្នាល្អ កំពុងតែខិតខំស្វែងរកដំណោះស្រាយ ដើម្បីពន្លឿនឱ្យលឿនជា ងនេះ ។

ដោយឡែកសម្រាប់ខាងកម្ពុជាយើងវិញ ការបំពេញបែបបទ មានការងាយស្រួល គ្រាន់តែមន្ត្រីអន្តោប្រវេសន៍ថតរូប ភ្ជាប់ជាមួយនឹងប័ណ្ណព្រំដែនជាការស្រេច គ្មានការកកស្ទះនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏បានធ្វើការចែកស្បៀង អាហារ មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអនុស្សាវរីយ៍ ជាក្រម៉ា១ក្នុង ម្នាក់ផងដែរ។

ពាក់ព័ន្ធការចេញ-ចូល ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលនេះ បើតាមសេចក្តីដូនដំណឹងរបស់ក្រសួ ងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឆ្លើយ តបតាមសំណូមពររ បស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាច ក្រកម្ពុជា ក្នុង ដំណើរទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រះរាជា ណាច ក្រថៃឡង់ដ៍ ដើម្បីជួយស ម្រួលដល់ការវិលត្រ ឡប់មក ស្រុកកំណើត របស់ពលករកម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី ជាតិខាងមុខរាជរដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៍ តាមរយៈប្រកាសរបស់ក្រសួងមហា ផ្ទៃថៃ ចុះថ្ងៃទី២៨ ខែមីនា បានអ នុញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតចេញ-ចូល (Re-Entry Permit)ស ម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ-ចូលប្រ ទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤។

ការលើកលែងតម្លៃសេវា នេះគឺសម្រាប់ពលករកម្ពុជា ដែលមានលិខិតឆ្លងដែន /លិខិតធ្វើ ដំណើររបស់ពលករកម្ពុជា ទៅធ្វើការនៅបរទេស និងមានទិដ្ឋការការងារដែលមានសុពលភាពក្រោយថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម១៨ឆ្នាំ ដែលទទួលបានការវាយត្រា ប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃ មានសុពលភាពក្រោយពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ៕

អត្ថបទ៖ប៉ោយប៉ែត

Share.