ក្លិប​បាល់​ទាត់​ឡាយហ្វ ខេត្តព្រះសីហនុ នឹង​ធ្វើ​ការដង្ហែពានរង្វាន់ជ័យលាភីលេខ១ នៃ​ពាន​រង្វាន់​ជម្រើស​ជើងឯកកម្ពុជាលីគ២ នៅ​តាម​ទីតាំង​សំខាន់​ៗ​ចំនួន៩ ក្នុង​ខេត្តព្រះសីហនុ។

ក្លិប​បាល់​ទាត់​ឡាយហ្វ នឹងមានការដង្ហែរពាននេះ​ គឺដើម្បីជាការ​​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ខេត្តព្រះសីហនុ ដែល​តែង​តែ​គាំទ្រ​ដល់​ក្លិប​ចាប់​តាំង​ពី​ចូល​រួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​លីគទី២ កម្ពុជា។ ពិធី​ដង្ហែពាន​នេះ នឹង​ចាប់ពីម៉ោង ៣:៣០នាទី រសៀល ដល់ ម៉ោង ៦:០០នាទី ល្ងាច នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

សម្រាប់​ទី​តាំង​សំខាន់ៗ ដែល​នឹងត្រូវ​ដង្ហែ​ឆ្លងកាត់មាន​ដូច​ខាង​ក្រោម៖

១.កីឡដ្ឋានឡាយហ្វ (Life Stadium)
២.ស្តុបប្រេងឥន្ធនៈតូតាល់ ចំណោតរ៉ា (Total Energies Traffic Stop)
៣.វេទិកា៧មករា (January 7 Forum)
៤.រង្វង់មូលត្រីដាវ (Swordfish Circle)
៥.រមណីយដ្ឋាន (Blue Bay Resort)
៦.ផ្សារ (Prince Mall Sihanoukville)
៧.រង្វង់មូលតោ២ (Lion Roundabout 2)
៨.តំបន់អូរឈើទាល (Ou Chhateul Area)
៩.ទីលានតេជោ (ពយតាមូង) (Techo Field – Poy Tamong)

សម្គាល់៖ នៅទីតាំងចុងក្រោយ នឹងផ្តល់ឱកាសឲ្យមហាជនបានថតរូបជាមួយនិងពាន ព្រម​ទាំង​ក្រុម​របស់​ក្លិប​បាល់​ទាត់​ឡាយហ្វ ខេត្តព្រះសីហនុ!

សូម​បញ្ជាក់ថា ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ បាន​ក្លាយជាម្ចាស់ជើងឯក ក្នុង​ការប្រកួត​លីគទី២ របស់​កម្ពុជា Cambodian League 2 រដូវកាល ២០២៣-២៤ ក្នុង​នាម​ជា​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​​ជាងគេ ដោយបាន​បញ្ចប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រក្នុង​លទ្ធផល ៤-៤ ជាមួយ​សមាគម​កីឡា​បាល់​ទាត់​ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃអាទិត្យ ទី៣១ ខែ​មីនា ឆ្នាំ២០២៤៕

Share.