សហព័ន្ធកីឡា​គុន​ល្បុក្កតោ ឥណ្ឌា នឹង​ធ្វើ​ការ​រៀប​ចំ​ការ​ប្រកួត​គុនល្បុក្កតោ ដើម្បី​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ លើកទី១ ឆ្នាំ២០២៤ (1st Kun Bokator Federation Cup 2024) ដែល​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​កិឡាករគុនល្បុក្កតោ ជាច្រើន​រូប​។

ការ​ប្រកួតដើម្បី​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ​គុនល្បុក្កតោ លើកទី១ ឆ្នាំ២០២៤ នឹងគ្រោង​រៀប​ចំ ឡើង​រយ:​ពេល ២ថ្ងៃ គឺចាប់​ពី​ថ្ងៃទី២០ រហូត​ដល់​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ ការប្រកួត នឹង​ធ្វើ​ឡើង​នៅ​ទីតាំង Maharashra ក្នុង​ទីក្រុង Shirdi ប្រទេស India។​​

គួរបញ្ជាក់ថា «គុនល្បុក្កតោ» ជាក្បាច់គុនអត្តសញ្ញាណ​ជាតិរបស់កម្ពុជា​ដែល​ត្រូវបាន​ចុះបញ្ជី​បេតិកភ័ណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីយនៃមនុស្សជាតិរបស់អង្គការ UNESCO ជាផ្លូវការកាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ ការដាក់បញ្ចូលនេះ គឺជាការ​បន្ថែម​នូវគុណ​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​ដាក់​កីឡា គុន​ល្បុក្ក​តោ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣៕

Share.