បាត់ដំបង÷ ពលករខ្មែរជាង ៦០០០នាក់ បានសម្រុកចាកចេញពីទឹកដីប្រទេសថៃ ចូលមកកាន់ស្រុកកំណើតកាត់តាមច្រកអន្តរជាតិដូង ដើម្បីត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

តាមការលើកឡើងរបស់លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការច្រកទ្វាអន្តរជាតិដូង បានឱ្យដឹងនៅថ្ងៃទី០២ ខែមេសា នេះថា ពលករខ្មែរចាប់ផ្តើមសម្រុកចេញពីប្រទេសថៃ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាបណ្តើរៗ និងមានចំនួនច្រើន គិតចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤ គឺមានពលករខ្មែរមានចំនួន ៦,២៩៩នាក់ ក្នុងនោះពលករស្រី ១,៧៣៧នាក់ និងកុមារសរុបចំនួន២៩៥ នាក់។ក្រៅពីទួរលេខពលករខ្មែរដែលសម្រុកចាកចេញពីប្រទេសថៃ ជាហូរហែខាងលើនេះ ក៏មានភ្ញៀវទេសចរណ៍ចំនួន៦៤២នាក់ ស្រីចំនួន ៣២១នាក់។

ប្រធានទីស្នាក់ការច្រកទ្វាអន្តរជាតិដូង ភូមិសាស្ត្រតំបន់ព្រំដែនខេត្តបាត់ដំបង បានបន្តថា ការវិលត្រឡប់ចូលមកស្រុកកំណើតរបស់ពលករខ្មែរនៅថ្ងៃទី០២ ខែមេសានេះ នៅតែបន្តការចាកចេញ ប៉ុន្តែហាក់មានចំនួនថយចុះបើធៀបនឹងរយ:ពេល ០២ថ្ងៃខាងដើម៕

អត្ថបទ៖ ដំបងក្រញូង

Share.