បន្ទាយមានជ័យ៖ ឃា.តកម្មយ៉ាងសាហាវសម្លាប់កា.ត់ដៃ កាត់ជើងហើយយកទៅដុតចោលក្នុងរណ្តៅសំរាម ត្រូវបានគេប្រទៈឃើញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នៅចំណុចរណ្តៅដុតសំរាមស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនរងគ្រោះឈ្មោះ ហុក ដូលា ភេទប្រុស អាយុ១៦ឆ្នាំ​មុខរបបជាបុគ្គលិកលក់ទំនិញក្នុងហាងចិនក្រុងប៉ោយប៉ែត រស់នៅភូមិប៉ាលិលេយ្យ សង្កាត់.ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យបានប្រាប់ឪ្យដឹងថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាម ហើយប្រទៈឃើញសាកស.ព ត្រូវគេដុត ចោលក្នុងរណ្តៅ ហើយបានរាយការណ៍ជូនអាជ្ញាធរភូមិនិងសង្កាត់ បានឪ្យមន្ត្រីនគរបាលជំនាញខេត្តចុះទៅពិនិត្យ ដោយបញ្ជាក់ថា ករណីឃាតកម្មកាត់កដៃ និងកាត់ម្រាមដៃ កាត់កែងជើង រួចបានយកមកដុតចោលនៅរណ្តៅដុតសំរាមឆេះសល់តែដងខ្លួន សាច់ដុំដៃ និងក្បាលឆេះសក់អស់។

ការសន្និដ្ឋានជំហានដំបូងរបស់មន្ត្រីនគរបាលថា ជនរងគ្រោះអាចត្រូវាបានឃាតករសំម្លាប់ហើយកាត់ដៃកាត់ជើងដឹកយកដុតចោលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវប្រជាពលរដ្ឋប្រទៈឃើញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤និងស្រាវជ្រាវរកឃើញសាច់ញាតិអោយមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយកំលាំងជំនាញកំពុងសើបអង្កេតនិងស្រាវជ្រាវរកឃាតករដែលសំលាប់ជនរងគ្រោះដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់។

តាមសម្តីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ក្រោយបាត់ប្អូនប្រុសឈ្មោះ ហុក ដូលា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤រហូតដល់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤មិនឃើញមកផ្ទៈវិញ ក៏បានជូនដំណឹង នឹងប្តឹងទៅសមត្តកិច្ចជួយរក ស្រាប់តែសមត្តកិច្ចប្រាប់ថា ប្រទៈឃើញសាកសពត្រូវគេចដុតចោល ភ្លាមៗក្រុមគ្រួសារបានមើលជាក់ស្តែង ដោយថាសពជនរងគ្រោះគឺជាប្អូនរបស់ខ្លួន នឹងបានស្នើសុំកម្លាំងសមត្តកិច្ច ជួយរកឃាតករឱ្យឃើញ ដើម្បីយកមកផ្ទាទោសតាមច្បាប់៕

អត្ថបទ÷ប៉ោយប៉ែត

Share.