សិល្បៈជាតិ​៖ មួយ​រយៈ​នេះ​អ្នក​លេង​បណ្ដាញ​សង្គម​បាន​បញ្ចេញ​ទស្សនៈច្រើន​នៅពេល​មាន​ការ​បង្ហោះ​រូប​ភាព​រាំ​ញ័រញាក់របស់​ក្មេង​ៗ ពិសេស​ក្មេងៗ​ស្រី​ រហូត​ធ្វើ​ឱ្យ​កើត​មាន​​ជា​គំនិត​វិភាគ​ និង ​វាយ​តម្លៃ​ទាប​ចំពោះ​អ្នក​ទាំង​អស់​នោះ​ ប៉ុន្តែ​លោក ឆឹម សក្កដា បែរ​ជា​បញ្ចេញ​នូវ​ការ​យល់ឃើញ​ខុស​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ទូទៅ។

តារា​សម្ដែង​រូប​នេះ​បាន​លើក​ឡើង​ថា៖ «កុំ​ទាន់​វាយ​តំលៃម​​នុស្ស​លើ​ការ​រាំ​!​ ​ពេល​ខ្លះ​បទ​ប្រពៃណី​ក៏​គេ​រាំ​ ​តែ​អ្នក​ថត​មិន​ថត​ផុស​ ​ព្រោះ​ផុស​អត់​អ្នក​like​ដូច​បទ​ញាក់​!​ ​ពួក​យើង​ក៏​ធ្លាប់​រាំ​ ​គួរ​តែ​យល់​ពី​ការ​សប្បាយ​តាម​បទ​ភ្លេង​!​ ពេល​វ័យ​ផ្លាស់​ប្ដូរ​ ​ចរិ​ត​ក៏​ផ្លាស់​ប្ដូរ​!​» បន្ថែម​ដោយ​ Comment ខាង​ក្រោម​ផុស​នោះ​ទៀត​ថា​៖ «​អ្នក​ខ្លះ​ក្នុង​វង់​រាំ​លះ​​សាហាវ​ ​តែ​ចរិ​ត​ក្រៅ​ឡើង​សុភាព​!​​ អ្នក​ខ្លះ​ទើប​មាន​បាន​តិចតួច​ដៀល​គេ​ ​ភ្លេច​ខ្លួន​កាល​នៅ​ក្មេង​ស្លុយ​សាហាវ​​ អ្នក​ខ្លះ​ដើរ​តែ​ដៀល​គេ​ទំពាំង​ស្អុយ​ ​តែ​ខ្លួន​ឯង​ជា​មេរោគ​ធំ​…​.​​ត្រូវ​ចាំ​ថា​កុំ​ទាន់​មើល​ងាយ​មនុស្ស ​អ្នក​ខ្លះ​ពី​ក្មេង​មិន​សូវ​ៗ​ ​ធំ​ឡើង​ឧកញ៉ា​ព្រៀត​….​មនុស្ស​ភាគ​ច្រើន​ធ្លាប់​ឆ្លង​កាត់​យុវវ័យ​ភាព​ ​គួរ​តែ​យល់​ហើយ​។​»

ការ​លើក​ឡើង​របស់​លោក​នេះ​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ យល់ស្រប​ ដោយ​អ្នក​ខ្លះ​បាន​និយាយ​ថា​ យើង​មិន​អាច​វាយ​តម្លៃ​មនុស្ស​តែ​សំបក​ក្រៅ​នោះ​ឡើយ​៕

Share.