តាម​គម្រោង​ នៃការប្រកួតពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤​​ វគ្គ​៨ក្រុម​ចុងក្រោយ​នេះ នឹង​ធ្វើ​ឡើង​ប្តូរ​ទឹកដី​គ្នា​ទៅ​មក មាន​២ប្រកួត ដោយ​ជើង​ទី១ ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​៦ ខែ​មីនា ហើយ​ជើង​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០ ខែ​មេសា ហើយ​ក្រុម​ខ្លាំង​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្នុង​ជំនួប​ជើង​ទី១ កន្លង​មក​ព្រះ​ខ័នរាជស្វាយរៀង បាន​យកឈ្នះបឹងកេត ខណ:ភ្នំពេញក្រោន ស្មើជាមួយ​វិសាខា នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជើងទី១ នៃពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤។

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ១៨:០០នាទីល្ងាច
  • ភ្នំពេញក្រោន ប៉ះ វិសាខា នៅកីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ១៨:០០នាទីល្ងាច

លទ្ធផលប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៖

  • បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
  • វិសាខា ២-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន ព្រីនស៍

ជំនួប​ទាំង​២ ជើង​នេះក្រុម​ដែល​មាន​គ្រាប់បាល់​ច្រើននឹង​ត្រូវ​ឡើងជួប​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​ដណ្ដើម​ជើង​ឯក​ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ។

ដូច្នេះ​អតីត​ម្ចាស់​ជើង​ឯក​ដែល​នៅ​សល់​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​មាន​ដូចជា៖

១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩)

ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.