កីឡាករ វឿន វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League 2023-24 កាលពីយប់ថ្ងៃអាទិត្យ ទី៣១ ខែមីនា ក្រោយយកឈ្នះ Pingtung Taipower ២ប្រកួតជាប់គ្នា នៅវគ្គផ្តាច់ព្រ័ត្រ។

  • ៣០ មីនា ២០២៤ Win Streak ៣-០ Pingtung Taipower (២៥-២៣,២៥-១៧ និង ២៥-១៩)
  • ៣១ មីនា ២០២៤ Win Streak ៣-០ Pingtung Taipower (២៥-២២, ២៥-២១ និង ២៥-២១)។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ ពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

គួរដឹងថាក្រុមបាល់ទះ Win Streak បានខ្ចីជើងកីឡាករ វឿន វាសនា ពីក្លិបបាល់ទះវិសាខា ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ បូកជាមួយ​ថ្លៃ​នឿយហត់ ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ប្រមាណ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក៕

May be an image of 6 people and text

Share.