កំពង់ស្ពឺ ៖ អគ្គិភ័យឆេះស្មៅ រាលចូលដល់គំនរកង់ឡាន ជ័រចាស់ៗ នៅក្នុងការដ្ឋាន ធ្វើឱ្យភ្លើង ផ្សែងខ្មួលខ្មាញ់ បង្កឱ្យភ្ញាក់ផ្អើល ខ្លាចឆេះរាលដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ពន្លត់ភ្លើង កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណក្រុមហ៊ុនចិនមួយកន្លែង ក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងខាងលើ ស្តុក ដាក់ សម្ភារៈ ចាស់ៗ គ្រឿងជ័រ ហើយមុនកើតហេតុ ភ្លើងឆេះស្មៅ ខណៈដែលឆាបឆេះកាន់តែខ្លាំង អាកាសធាតុកំពុងក្តៅស្ងួតផងនោះ ឆេះលឿន ពន្លត់មិនទាន់ ភ្លើងឆេះរាលដល់កង់រថយន្តចាស់ៗ គំនរជ័រ បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្ត អធិការដ្ឋាន ចេញទៅអន្តរាគមន៍ បាញ់ទឹកការពារភ្លើងរាលដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។

អគ្គិភ័យខាងលើ ភ្លើងឆេះតែជ័រ ចាស់ៗ ដែលគរទុកចោលក្នុងបរិវេណក្រុមហ៊ុនតែប៉ុណ្ណោះ៕

អត្ថបទ៖តាតុងសែនជ័យ

Share.