តាកែវ ៖ បុរសម្នាក់ដើរទៅដុតជញ្ជ្រាំងនៅវាលស្រែ ភ្លើងឆាបឆេះខ្លាំង ចេញមិនទាន់ឆាបឆេះឈ្លក់ផ្សែងស្លាប់ខ្លួនឯងយ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះឡុង ទូច ភេទប្រុស អាយុ៧៥ឆ្នាំ មយខរបរកសិករ មានទីលំនៅ ភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានយកដែកកេះ ពីប្រពន្ធឈ្មោះ សិត សេម អាយុ៧៤ឆ្នាំ ហើយកាន់កាំបិតខ្វែវមួយ ប្រាប់ថាទៅដុតជញ្ជាំងនៅវាលស្រែ តែដោយសារភ្លើងឆាបឆេះ កាន់តែខ្លាំង ចេញមិនទាន់ បណ្តាលឱ្យឆេះដល់ខ្លួន ឈ្លក់ផ្សែងស្លាប់ ហើយភ្លើងនៅបន្តឆេះរាល រហូតដល់កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញជួយពន្លត់ ។

ក្នុងហេតុការណ៍ភ្លើងឆេះជញ្ជ្រាំងវាលស្រែខាងលើ បណ្តាលឱ្យជនរងគ្រោះឆេះស្លាប់ វាលស្រែទំហំប្រមាណ២០ហិកតា ត្រូវបានភ្លើងឆេះជញ្ជ្រាំង ពន្លត់រហូតដល់វេលាម៉ោង២រសៀលថ្ងៃដដែល ទើបគ្រប់គ្រងបាន ភ្លើងរលត់ទៅវិញ ប្រើប្រាស់ទឹកអស់៤រថយន្ត ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ឃើញថាស្លាប់ដោយភ្លើងឆេះ ឈ្លក់ផ្សែង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.