សិល្បៈជាតិ​៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៤ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​លក្ខណៈ​កកកុញ​ជា​ខ្លាំង​ ដោយ​សារ​តែ​អ្នក​គាំទ្រ​យុវតី​ ជូរី ល្អហួស ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 ត្រលប់​មក​​ពី​ប្រកួត​នា​ប្រទេស​ថៃ​។

សន្ទុះ​គាំទ្រ​តាំង​ពី​ចាប់ផ្ដើម​ប្រកួត​រហូត​ដល់​ប្រកួត​ចប់​របស់​យុវតី​រូប​នេះ​មិន​បាន​ស្រក់ស្រុត​នោះឡើយ​គឺ​មាន​តែ​​កើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ល្អ​ហួស​បាន​ថ្លែង​ពី​ក្ដី​រំភើប​រីករាយ​របស់​ខ្លួន​ដែល​អាច​នាំ​យក​មកុដ​ដំបូង​ពី​​ឆាក​អន្តរជាតិ​មក​ជូន​ ពុក​ម៉ែ ​បងប្អូន ​ជា​អ្នក​គាំទ្រ​​ខ្លួន​បាន​សម្រេច​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ខក​បំណង។ នៅ​ក្នុង​នោះ​គេ​ក៏​បាន​ឃើញ​ពីទឹក​ចិត្ត​ហ្វេន​ៗ​បាន​រៃអង្គាស​គ្នា​ជា​ថវិកា​ធ្វើ​ជា​បាច់ផ្កា​ប្រាក់​ និង​នំ​ខេក ដើម្បី​អបអរសាទរ​​ក៏​ដូច​ជា​ស្វាគមន៍​ Queen តូច​ត្រលប់​មក​មាតុ​ប្រទេស​វិញ​។

លោក​ស្រី មាស ច័ន្ទដាលីន ក្នុង​នាម​ជា​ស្ពន់សឺ​ ជួយ​ឧបត្ថម្ភ​ឈុតតំណាង​ជាតិ​ដល់​ល្អហួស និង​ជា​ស្ពន់សឺ​ធំ នៃ​កម្មវិធី​នោះ​ បាន​ថ្លែង​ថា​ លោក​ស្រី មាន​ជំនឿ​ចិត្ត​ នា​ថ្ងៃ​អនាគតដ៏ខ្លី ជូរី ល្អហួស​ ច្បាស់ជា​អាច​ឈ្នះ​មកុដ​ធំជាង​នេះ​ទៀត​សម្រាប់​ប្រទេសជាតិ​របស់​យើង​៕

https://troryorng.com
Share.