ក្លឹបបាល់ទាត់ Life FC ដែលទើបបង្កើតថ្មី បានបង្ហាញមហិច្ឆតាចូលលេងលីគកំពូលកម្ពុជា​ នៅរដូវកាលឆ្នាំក្រោយ បន្ទាប់ពីចុះកិច្ចព្រមព្រៀង ទទួលគ្រូបង្គោលថ្មីមកដឹកនាំក្រុម នោះគឺលោក ប្រាក់​ សុវណ្ណារ៉ា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ។

លោក Koo Ja Hyeon (ឈ្មោះហៅក្រៅ Peter Koo) អគ្គលេខាធិការ ក្លឹបបាល់ទាត់ Life FC បានថ្លែងបញ្ជាក់ថា៖ «ថ្វីត្បិតតែក្លឹបបាល់ទាត់ឡាយហ្វ FC ទើបតែបង្កើតក្នុងរយៈពេលខ្លីយ៉ាងណាក្តី ប៉ុន្តែក្លឹបបាននាំមកនូវសមិទ្ធផលគោជាទីគាប់ចិត្ត ដោយពេលថ្មីៗនេះក្លឹបឡាយហ្វ FC បានលើកពាន Cambodia league2 រដូវកាលឆ្នាំ២០២៣ ឆ្នាំ២០២៤ ដែលតាមរយៈសមិទ្ធផលនេះបានសបញ្ជាក់ថា Life FC បាននឹងកំពុងឈា​នជើង យ៉ាងស្វាហាប់ក្នុងវិស័​យកីឡានៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឈានឆ្ពោះទៅ​គោលដៅដែល​ក្លឹប​បាន​កំណ​ត់ គណៈគ្រប់គ្រងក្លឹបបានសម្រេចចុះកិច្ចកុងត្រា បន្ថែមគ្រូបង្គោលថ្មីដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យកីឡាបាល់ទាត់របស់ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈគ្រូបង្គោលថ្មីក៏ដូចជាការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងក៏ដូចជាការខិតខំរបស់ក្រុមកីឡាក្នុងនាមលោកជាអគ្គលេខាធិការ ក្លឹបបាល់ទាត់Life FC មានសង្ឃឹមយ៉ាងមុតមាំថា នាពេលខាងមុខនេះ ក្លឹបបាល់ទាត់ Life FC ពិតជាអាចធ្វើបានក្នុងការឈានទៅចូលក្នុងលិចកំពូលបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រាក់សុវណ្ណារ៉ា បានបង្ហាញអារម្មណ៍រីករាយ ក្រោយបានចុះកិច្ចកុងត្រារវាងលោកនិងក្លឹបបាល់ទាត់ Life FC ដែលជាក្លឹបដែលទើបបង្កើតថ្មោងថ្មី ដែលបានសម្រេចជ្រើសរើសរូបលោកជាគ្រូបង្គោលថ្មីរបស់ក្លឹប ស្របពេលអារម្មណ៍និងមហិច្ឆតារបស់លោក គឺមានគោលបំណងដូចគ្នា ចក្ខុវិស័យ ដូចគ្នា ដំណើរឆ្ពោះទៅកាន់ លិកកំពូលនៃព្រះរាជាណាចក្រកម្ពុជា។លោកប្តេចជ្ញាថានិងដឹកនាំក្លឹបទាំងមូល ឱ្យមានការអភិវឌ្ឍន៍ កីឡាករមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធលើសមរភូមិវាលស្មៅ ប្តេចជ្ញា នាំភាពជោគជ័យក៏ដូចជាពេលរង្វាន់មកកាន់ក្លឹបឲ្យខាងតែបាន៕

Share.