ក្រុមបាល់ទាត់ Bayer Leverkusen បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ DFB-Pokal ក្រោយយកឈ្នះ Fortuna Düsseldorf ក្នុងលទ្ធផល ៤-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ស្របពេលក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ឆ្លងកាត់ ៤០ប្រកួតមិនចាញ់សោះនៅរដូវកាល ២០២៣-២៤នេះ ពោលគឺឈ្នះ៣៥ប្រកួត និងស្មើ៥ប្រកួត។

សមិទ្ធផលរបស់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ៣កម្មវិធីធំៗផ្សេងគ្នានៅអឺរ៉ុបដូចជា Bundesliga, UEFA Europa League និង DFB-Pokal

  • នៅលីគកំពូលអាល្លឺម៉ង់ Bundesliga

ក្រុម Bayer Leverkusen កំពុងឈរនៅកំពូលតារាង ក្រោយឆ្លងកាត់ ២៧ប្រកួត ឈ្នះ២៣ ស្មើ៤ មិនដែលចាញ់ មាន៧៣ពិន្ទុ តាមពីក្រោយដោយ Bayern Munich ឈរលេខ២ មាន៦០ពិន្ទុ។

  • ពានរង្វាន់ UEFA Europa League៖

ក្រុម Bayer Leverkusen ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវជួបជាមួយក្រុម West Ham United FC ថ្ងៃទី១១ ខែមេសា ជើងទី១ និងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ជើងទី២។

  • ពានរង្វាន់ DFB-Pokal៖

ក្រុម Bayer Leverkusen ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយក្រុម 1. FC Kaiserslautern នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Olympiastadion (Berlin)៕

Share.