អង្គរថាយហ្គឺរ ជា​ក្រុម​ដែល​របូត​គ្រាប់​បាល់​ច្រើន​ជាង​គេ និងធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​លេខ១០ ក្រោយ​ប្រកួត​ចាញ់​ភ្នំពេញ​ក្រោន ខណ:គិរីវង់​សុខ​សែន​ជ័យ ឡើង​ឈរ​លេខ៩ ក្រោយ​យក​ឈ្នះ ISI ដង្កោសែនជ័យ នៅ​សប្ដាហ៍​ទី២៥ នៃ​ ពាន​រង្វាន់​លីគ​កំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

គ្រាប់បាល់ រកបាន​របស់​ក្រុម​ទាំង ១០ ប្រកួត​នៅ​លីគកម្ពុជា៖

-អង្គរថាយហ្គឺរ រកបាន ៣៣គ្រាប់ របូតវិញ ៦៣គ្រាប់
-ព្រៃវែង របូត ៥៥គ្រាប់ រកបាន ៤២គ្រាប់
-គិរីវង់សុខសែនជ័យ របូត ៥៤គ្រាប់ រកបាន ៣២គ្រាប់
-អាយអេសអាយ ដង្កោសែនជ័យ របូត ៤៩គ្រាប់ រកបាន ៣៩គ្រាប់
-ណាហ្គាវើលដ៍ របូត ៤៧គ្រាប់ រកបាន ៣៥គ្រាប់
-បឹងកេត របូត ៤៣គ្រាប់ រកបាន ៥៦គ្រាប់
-វិសាខា របូត ៣៩គ្រាប់ រកបាន ៤៨គ្រាប់
-កងយោធពលខេមរភូមិន្ទ របូត ៣៧គ្រាប់ រកបាន ៤១គ្រាប់
-ភ្នំពេញក្រោន របូត ២៧គ្រាប់ រកបាន ៥៦គ្រាប់
-ព្រះខ័នរាជស្វាយរៀង របូត ២៦គ្រាប់ រកបាន ៦៦គ្រាប់

គិត​ចាប់​ពី​សប្ដាហ៍ទី១ នៃការប្រកួតលីគកំពូលកម្ពុជា ឃើញថា ​អង្គរថាយហ្គឺរ ធ្លាក់​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ១០ ចំនួន ៣លើក គឺ​នៅ​សប្ដាហ៍ទី២ ទី៩ និងទី២៥។ ដោយបច្ចុប្ប​ន្ន​ស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz កំពុងឈរកំពូល​តារាងចំណាត់​ថ្នាក់ឆ្លង​កាត់​ ២៥សប្ដាហ៍ មាន ៦៦ពិន្ទុ៕

Share.