កីឡាករ Bryan Bagunas សមាជិករបស់ក្រុមបាល់ទះ Win Streak បានផ្លាស់ទៅចូលរួមជាមួយក្រុម Cignal HD Spikers ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ Spikers’ Turf រដូវកាល ២០២៤។

ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ Bryan Bagunas បានជួយឱ្យក្រុម Cignal HD Spikers យកឈ្នះ AIR FORCE ៣-០ (២៥-១០, ២៥-២១, ២៥-១៥) កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

តារាងចំណាត់ថ្នាក់របស់ក្រុម Cignal HD Spikers នៅក្នុងពានរង្វាន់ Spikers’ Turf៖

  1. Cignal HD Spikers ៤ប្រកួត ឈ្នះ៤ មាន១២ពិន្ទុពេញ
  2. Criss Cross King Crunchers ៣ប្រកួត ឈ្នះ៣ មាន៩ពិន្ទុពេញ
  3. D’ Navigators Iloilo ៣ប្រកួត ឈ្នះ៣ មាន៩ពិន្ទុពេញ
  4. PGJC-Navy Sea Lions ៣ប្រកួត ឈ្នះ២ ស្មើ១ មាន៦ពិន្ទុ
  5. Savouge Spin Doctors ៣ប្រកួត ឈ្នះ១ ចាញ់២ មាន៣ពិន្ទុ
  6. Philippine Air Force Airmen ៤ប្រកួត ឈ្នះ១ ចាញ់៣ មាន៣ពិន្ទុ
  7. RichMarc Sports 3B Elite Spikers ៣ប្រកួត ចាញ់៣ មានសូន្យពិន្ទុ
  8. VNS-Nasty ២ប្រកួត ចាញ់២ មានសូន្យពិន្ទុ
  9. Maverick Hard Hitters ៣ប្រកួត ចាញ់៣ មានសូន្យពិន្ទុ។

យ៉ាងណាមិញកីឡាករ Bryan Bagunas នឹងត្រលប់ទៅចូលរួមក្រុមបាល់ទះ Win Streak វិញអំឡុងខែឧសភា ឆ្នាំ២០២៤ ដើម្បីចូលរួមពានរង្វាន់ Win+ Streak Volleyball Invitational (WSVI) Tournament 2024 នៅតៃវ៉ាន់ ដែលគ្រោងនឹងចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤៕

Share.