បាត់ដំបង÷ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៤ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានយកម៉ូតូ Zomer មួយគ្រឿងយកមកចាក់សាំងដុតចោលនៅក្បែររង្វង់មូលវិមានឯករាជ្យ ​ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមិនដឹងមូលហេតុ​។

ក្រោយកើតមានរឿងហេតុបែបនេះ កម្លាំងនគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវរកបុរសខាងលើ ដោយស្គាល់ថាមានឈ្មោះ ផាន់ ណា អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយបាននាំខ្លួនមកសាកសួរនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជុំវិញការដុតម៉ូតូចោលនៅកណ្តាលក្រុងបាត់ដំបងនេះ។

តាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយសាកសួរបុរសខាងលើ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនបានល:បង់ដុតម៉ូតូខ្លួនឯងចោលនេះ ដោយសារមានគេផ្ញើសារតាមហ្វេសប៊ុកប្រាប់ឱ្យគាត់ដុតម៉ូតូរបស់ខ្លួន ដើម្បីជាដង្វាយថ្វាយដល់បារម៉ី នៃវិមានឯករាជ្យ ដែលទើបកសាងថ្មី ទើបគាត់សម្រេចចិត្តធ្វើបែបហ្នឹង៕

អត្ថបទ÷ ដំបងក្រញូង

Share.