កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៤ បានបញ្ជូនលោក គង់ សុខសែង ហៅ DEN SONY ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរករណីហិង្សា ដោយចេតនា នៅចំណុចបន្ទប់ជួល ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សូមចុចអាន៖ រូបសំណាកសត្វដាយណូស័រ ដាក់នៅកន្លែងកម្សាន្ត ត្រូវភ្លើងឆេះអស់

ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១៥ នាទី (ម៉ោង១៦:១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានដឹងថាជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៧V ផ្លូវលេខ១៩៥ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕

Share.