ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះក្មេងស្រីម្នាក់របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូPCXជិះលឿនជ្រុលទៅបុកជាមួយម៉ូតូហុងដាវ៉េវ កំពុងជិះឆ្លងផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុចអាន៖ ឃាតកម្មសម្លាប់ដុតសាកសព នៅក្រុងប៉ោយប៉ែត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានជនដៃដល់

ក្មេងស្រីរងរបួសទាំង២នាក់ ឈ្មោះ ប៉ុន វិច អាយុ១៦ឆ្នាំ របួសបែកក្បាល និងឈ្មោះ ដូន ចាន់ណា អាយុ១៤ឆ្នាំ រងរបួសជើង ទាំង២នាក់មានទីលំនៅភូមិដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូPCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ជិះដោយបុរសម្នាក់ ល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយភាគីម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-3882 ជិះដោយក្មេងស្រី២នាក់ កំពុងឆ្លងផ្លូវពីលិចទៅកើត បណ្តាលឱ្យភាគីម៉ូតូវ៉េវ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ចំណែកភាគីម្ខាងទៀតរងរបួសស្រាល ។

ក្រោយកើតហេតុក្មេងស្រីរងរបួសទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

Share.