១២គ្រាប់ កើតឡើង​ក្នុងជំនួប ៣គូ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ដោយ បឹងកេត ភ្នំពេញក្រោន និង Tiffy Army រក​បាន ៣ពិន្ទុបន្ថែម​ដូច​គ្នានៅសប្ដាហ៍ទី២៦ នៅ ៣ទីលានផ្សេងគ្នា។

លទ្ធផលប្រកួតថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤៖

  • ISI ដង្កោសែនជ័យ ២-៣ បឹងកេត ម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋាន AIA Stadium Kmh Park
  • ភ្នំពេញក្រោន ៣-២ ព្រៃវែង ម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋាន Smart RSN
  • ណាហ្គាវើលដ៍ ០-២ Tiffy Army ម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

លទ្ធផលប្រកួតថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤៖

  • វិសាខា ១-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍
  • ព្រះខ័នរាជស្វាយរៀង ៤-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង៕
Share.