បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ  មេបញ្ជាការមូលដ្ឋានក ងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនជនសង្ស័យម្នាក់់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាល ពីវេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ការឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្ដឹងបានបណ្តឹងជនសង្ស័យមានឈ្មោះ  ណាត តូរ៉េន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហ ត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យុទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតថា បានប្តឹងជនសង្ស័យថា បានខ្ចីម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AG-3781 ហើយ យកទៅបញ្ចាំយកប្រាក់ ចាយវាយ និងសងបំណុលគេ។

ក្រោយពីទទួលពាក្យ បណ្តឹងរបស់ជន រងគ្រោះកម្លាំងជំនាញមូល ដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈាន ដល់ការឃាត់ខ្លួន ជនសង្ស័យ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត  ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ដើមបណ្ដឹង ទៅដាក់បញ្ចាំយកប្រាក់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ  កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ  ដើម្បីអនុវត្តតាមនីតិវិធី នេះបើតាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប បទល្មេីស ៕

អត្ថបទ៖ប៉ោយប៉ែត

Share.