ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បាន​បញ្ចប់​ការ​ប្រកួតសប្តាហ៍ទី២៦ ស្របពេល ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត គឺ​ជាក្រុម​ដែល​ឈរក្នុងតំបន់ Top 4 ដោយ​​នៅ​សល់​តែ ១ប្រកួត​ក្នុង​ដៃទៀតប៉ុណ្ណោះ។

ខណ:កងយោធពលខេមរភូមិន្ទ ឈរ​នៅ​ចំណាត់​ថ្នាក់លេខ៥ និងអាយអេសអាយ ដង្កោសែនជ័យ ឈរនៅលេខ៦ បាត់ឱកាសដណ្ដើមតំណែង Top 4 ក្រោយ​បឹងកេត យក​ឈ្នះ ISI ដង្កោសែនជ័យ។

  • កងយោធពលខេមរភូមិន្ទ ឆ្លងកាត់ ២៦ប្រកួត ឈ្នះ ១១ប្រកួត ស្មើ ៣ប្រកួត ចាញ់ ១២ប្រកួត ស៊ុតបាន ៤៣គ្រាប់ របូតវិញ ៣៧គ្រាប់ មាន៣៦ពិន្ទុ
  • ISI ដង្កោសែនជ័យ ឆ្លងកាត់ ២៦ប្រកួត ឈ្នះ ១០ប្រកួត ស្មើ ៤ប្រកួត ចាញ់ ១២ប្រកួត ស៊ុតបាន ៤១គ្រាប់ របូតវិញ ៥២គ្រាប់ មាន៣៤ពិន្ទុ

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី២៦៖

លទ្ធផលប្រកួតថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤៖

  • ISI ដង្កោសែនជ័យ ២-៣ បឹងកេត នៅកីឡដ្ឋាន AIA Stadium Kmh Park
  • ភ្នំពេញក្រោន ៣-២ ព្រៃវែង នៅកីឡដ្ឋាន Smart RSN
  • ណាហ្គាវើលដ៍ ០-២ Tiffy Army នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

លទ្ធផលប្រកួតថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤៖

  • វិសាខា ១-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍
  • ព្រះខ័នរាជស្វាយរៀង ៤-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង៕
Share.