ក្រុមបាល់ទាត់ Athletic Bilbao បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់លំដាប់ទី២ ប្រចាំប្រទេសអេស្ប៉ាញ Copa del Rey រដូវកាល ២០២៣-២៤ ក្រោយយកឈ្នះ Mallorca នៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ ក្រោយស្មើគ្នានៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ក្នុងលទ្ធផល ១-១ កាលពីថ្ងៃទី៧ ខែមេសា នៅកីឡដ្ឋាន Estadio de La Cartuja។

គួរដឹងថាពានរង្វាន់ Copa del Rey របស់ប្រទេសអេស្ប៉ាញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩០៣ ខណ: FC Barcelona ឈ្នះពាននេះច្រើនជាងគេសរុប ៣១លើក, Athletic Club ឈរលំដាប់ទី២ ឈ្នះ២៤លើក, Real Madrid ២០លើក និង Atlético Madrid បាន១០លើក។

ខាងក្រោមនេះគឺជាលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey៖

  • Mallorca ០-០ Real Sociedad ជើងទី១
  • Real Sociedad ១-១ Mallorca ជើងទី២ (Mallorca ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៥)។
  • Atletico Madrid ០-១ Athletic Bilbao ជើងទី១
  • Athletic Bilbao ៣-០ Atlético Madrid ជើងទី២។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– Celta Vigo ១-២ Real Sociedad
– Mallorca ៣-២ Girona
– Athletic Bilbao ៤-២ Barcelona
– Atlético Madrid ១-០ Sevilla៕

Share.