កណ្តាល៖ កម្លាំងសម្ថកិច្ចខេត្តកណ្តាលចាប់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាព យកកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះជាប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងឈាមកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០១:៤០នាទី ស្ថិតនៅក្នុងផ្ទះជនរងគ្រោះស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ថោង ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅបច្ចុប្បន្នភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះបាត់បងជីវិតមានឈ្មោះ ប៉ិច សុខុម ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវជាប្រពន្ធរបស់ជនសង្ស័យ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យរស់នៅមិនចុះសម្រុងគ្នា ក៏មានការប្តឹងទៅសាលាសង្កាត់អរិយក្សត្រ ដើម្បីសុំលែងលះគ្នា ។ ក្រោមកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទី ជនសង្ស័យជាន្តីបានមកពីកន្លែងធ្វើការនៅរាជធានីភ្នំពេញ មកផ្ទះម្តាយបង្កើតរបស់ខ្លួន នៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយសារផ្ទះម្តាយបង្កើតបានធ្វើពិធី បង្សុកូលពេលចប់កម្មវិធី ជនសង្ស័យបានអង្គុយផឹកស្រាបៀរជាមួយបងប្អូនអស់០៣កំប៉ុង ក៏ឈប់ផឹកហើយចូលសម្រាក រហូតដល់វេលាម៉ោង ២២:០០នាទី ទើបជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះបំណងទៅធ្វើការនៅរាជធានីភ្នំពេញវិញ តែពេលធ្វើដំណើរដល់កំពង់ចម្លងអរិយក្សត្រ ខ្វះប្រាក់ឆ្លងទូកដរ ក៏ជិះម៉ូតូត្រលប់មកសម្រាកផ្ទះម្តាយបង្កើតវិញ ។

លុះនៅវេលាម៉ោង០១:៤០នាទីអធ្រាត្រ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យបានយកកាំបិតចិតបន្លែ មានចុងស្រួចដាក់តាមខ្លួន រួចជិះម៉ូតូសំដៅទៅផ្ទះជនរងគ្រោះជាប្រពន្ធដែលស្ថិតនៅក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ពេលទៅដល់ជនសង្ស័យក៏ចាក់សោចូលផ្ទះ ហើយអង្គុយនៅលើកៅអីក្បែរជនរងគ្រោះកំពុងសម្រាក បន្ទាប់មកជនសង្ស័យបានដកកាំបិតចុងស្រួចចេញពីចង្កេះចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ពេលនោះ កូនប្រុសដែលដេកក្បែរជនរងគ្រោះ ឃើញបានស្ទុះមកចាប់យកកាំបិតពីជនសង្ស័យមិនឱ្យចាក់ទៅលើម្តាយបន្តទៀត នឹងបានឃាត់ជនសង្ស័យជាឪពុក មិនឱ្យទៅណាតែឃាត់មិនឈ្នះ ។ ចំណែកជនរងគ្រោះបានដេកដួលលើការ៉ូផ្ទះឈាមស្រោចជោគខ្លួន ភ្លាមនោះជនសង្ស័យដើរចេញទៅ បានយកជើងទៅទាត់ក្បាលជនរងគ្រោះមួយជើងបន្ថែមទៀត ហើយបានឡើងជិះម៉ូតូចេញទៅបាត់។


ក្រោយទទួលបានព័ត៌មានភ្លាម សម្ថកិច្ចបានតាមចាប់ជនសង្ស័យនាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.