ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso បន្តឈរកំពូលតារាងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២៣-២៤ ក្រោយវាយបកយកឈ្នះ Union Berlin ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Alte Foersterei កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។

ស្របពេលក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ឆ្លងកាត់ ៤១ប្រកួតមិនចាញ់សោះនៅរដូវកាល ២០២៣-២៤នេះ ពោលគឺឈ្នះ៣៦ប្រកួត និងស្មើ៥ប្រកួត។

ខណ:ក្រុមបាល់ទាត់ Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានប្រកួតចាញ់ FC Heidenheim ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Voith-Arena កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។

ក្រុម Bayer Leverkusen កំពុងឈរនៅកំពូលតារាង ក្រោយឆ្លងកាត់ ២៨ប្រកួត ឈ្នះ២៤ ស្មើ៤ មិនដែលចាញ់ មាន៧៦ពិន្ទុ តាមពីក្រោយដោយ Bayern Munich ឈរលេខ២ មាន៦០ពិន្ទុ ប៉ុណ្ណោះ៕

តារាងចំណាត់ថ្នាក់ Bundesliga គិតត្រឹមសប្តាហ៍ទី២៨៖

Share.