ភ្នំពេញ ៖ ក្មេងប្រុសអាយុទើប៥ឆ្នាំម្នាក់ បន្ទាប់ទៅទៅតាមឪពុកម្តាយ រាវលៀស ខ្យង នៅទឹករណ្តៅដីចាស់មួយកន្លែង ស្រាប់តែលង់លិចស្លាប់បាត់ក្នុងទឹក បង្កឱ្យភ្ញាក់ផ្អើលតាំងពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច កម្លាំងសង្គ្រោះរបស់កងពលតូចឆ័ត្រយោង៩១១ រាវរកតែមិនឃើញ មកដល់ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបន្តរាវរក។

ក្មេងរងគ្រោះឈ្មោះ ង៉ាន សុម៉េងលាង ភេទប្រុស អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ង៉ាន ចន្ទ្រា អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ម្តាយឈ្មោះ វណ្ណា អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្មេងប្រុសរងគ្រោះបានទៅតាមឪពុកម្តាយ រាវលៀស ខ្យង ខ្ចៅ នៅចំណុចខាងលើ ដែលមានជម្រៅទឹកជិត១០ម៉ែត្រ លុះដល់វេលាឡើងវិលទៅផ្ទះ ស្រាប់តែបាត់កូន ទើបផ្អើលឆោឡោ ដឹងថាលង់ទឹកលិចស្លាប់បាត់ ទើបផ្អើលឆោឡោ អ្នកភូមិ សមត្ថកិច្ចខណ្ឌកំបូល កម្លាំងសង្គ្រោះរបស់កងពលតូចឆ័ត្រយោង៩១១ ទៅជួយរាវរក តែមិនឃើញ លុះមកដល់ព្រឹកថ្ងៃឋតី០៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបន្តចុះរាវរក រហូតដល់វេលាម៉ោង១០និង៤៥នាទីព្រឹកនេះ បានប្រទះឃើញសពក្មេងប្រុសហើយ ស្រង់ឡើងគោកប្រគល់ឱ្យសមត្ថកិច្ចពិនិត្យ កោសល្យវិច័យ ។

សាកសពក្មេងប្រុស បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះក្បែរកន្លែងកើតហេតុដែរ ព្រំប្រទល់ជាប់គ្នាជាមួយខណ្ឌកំបូល ៕

អត្ថបទ៖ តាតុងសែនជ័័យ

Share.