កំពង់ធំ ៖ ផ្ទះអ្នកលក់ដូរចំនួន៣ល្វែងត្រូវបានអគ្គិភ័យឆាបឆេះ ក្នុងនោះមានមួយល្វែង ខូចខាតអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ផ្តើមចេញពីទុស្សេខ្សែភ្លើង។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ៖ ម្ចាស់ផ្ទះទី១ ឈ្មោះ គង់ សុខជ័យ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុ សង់ពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រx២៥ម៉ែត្រ ឆេះអស់ទាំងស្រុង គិតជាទឹកប្រាក់អស់ជាង៣០ លានរៀល ។ ម្ចាស់ផ្ទះទី២ ឈ្មោះ ម៉ាប់ លីហុឺ ភេទស្រី អាយុ៣៣ឆ្នាំ សង់ពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រx២៤ម៉ែត្រ ត្រូវបានភ្លើងឆេះដំបូលអស់ ភ្លើងឆេះ អុីវ៉ាន់លក់ដូរ គ្រឿងបន្លាស់រថយន្ត សរុបប្រមាណ៤មុឺនដុល្លារ ។ ម្ចាស់ផ្ទះទី៣ ឈ្មោះ ឃុន សុផល ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ សង់ពីថ្មប្រក់ស័ង្កសី ទំហំ៧ម៉ែត្រx២៤ម៉ែត្រ ត្រូវបានភ្លើងឆេះបាក់ខូចជញ្ជាំងអស់មួយចំហៀង ។

តាមប្រភពបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើចេញពីទុស្សចរន្តភ្លើង ចេញពីផ្ទះ ឈ្មោះ គង់ សុខជ័យ ហើយឆេះរាលដាល ទៅផ្ទះ២ល្វែងសងខាងទៀត ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេះទៅអន្តរាគមន៍ រហូតដល់វេលាម៉ោង៤រសៀលទើបភ្លើងរលត់ ប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត ៕

អត្ថបទ តាតុងសែនជ័យ

Share.