បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ នៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៤  បានប្រារព្ធធ្វើពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគ របាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កម្មសិក្សាការី ជាសិស្សនាយនគរបាល និង នាយនគរបាលរង មានចំនួន២៦នាក់ ក្នុងនោះ ស្រី៥ នាក់ ជានគរបា លដែលបានប្រឡងជាប់ក្រប ខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ ២០២២ បានចាប់ ផ្តើមចូលរៀន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មកពីសាលានគរបាលជាតិ ភូមិភាគ៤ ខេត្តសៀមរាបការចុះកម្មសិក្សានេះគឺមានរយះពេល១ខែ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំង ស៊ុប។ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

លោកឧត្តមសេ នីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវមតិ សំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់ ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំ នាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៍។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាយ រឹ ទ្ធីសក្កិ នាយកសាលានគរបាលជាតិ ភូមិភាគ ៤ បានចាត់ទុកថា ការចុះកម្មសិក្សារបស់ក្មួយៗ ប្អូនៗនាពេលនេះ គឺដេីម្បីផ្សាភ្ជាប់ការសិក្សា ទ្រឹស្តី  ជាមួយនិងកា រអនុវត្តការងារជាក់ស្តែង និងអនុវត្តតាមកម្មវិធី អប់រំសាលាបណ្ឌិត្យសភានគរបាល កម្ពុជា បានតម្រូវអោយសិស្សនគរបាល ចុះធ្វេីកម្ម សិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាម អង្គភាពសាមីនីមួយៗ ដេីម្បីសិក្សាស្វែងយល់ពីចំណេះ ជំនាញ របៀបរបបធ្វេី ការងារប្រចាំថ្ងៃរបស់ នគរបាលជាតិ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.