​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានឈានដល់វគ្គ៨ក្រុមចុងក្រោយ ជើងទី១ហើយ ខណ: Arsenal ២-២ Bayern Munich និង Real Madrid ៣-៣ Man City កាលពីយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែមេសា (ម៉ោងនៅកម្ពុជា)។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ ជើងទី១៖

  • Arsenal ២-២ Bayern Munich នៅកីឡដ្ឋាន Emirates
  • Real Madrid ៣-៣ Manchester City នៅកីឡដ្ឋាន Santiago Bernabéu។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី១ យប់ថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ ខែមេសា ម៉ោង ២:០០រំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា)៖

  • Atlético Madrid ប៉ះ Borussia Dortmund នៅកីឡដ្ឋាន Metropolitano ប្រទេសអេស្ប៉ាញ
  • Paris Saint-Germain ប៉ះ Barcelona នៅកីឡដ្ឋាន Parc des Princes ប្រទេសបារាំង។

គួរដឹងថាពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.