ពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ហើយ ខណ:នៅល្ងាចថ្ងៃពុធ ទី១០ ខែមេសា ភ្នំពេញក្រោន ត្រូវទទួលវិសាខា នៅកីឡដ្ឋាន Smart RSN ខណ:ព្រះខ័នរាជស្វាយរៀង ទទួលបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង។

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ១៨:០០ល្ងាច
  • ភ្នំពេញក្រោន ប៉ះ វិសាខា នៅកីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ១៨:០០ល្ងាច។

May be an image of ‎2 people, people playing soccer, people playing football and ‎text that says '‎សប្ដាហ៍ទី៣៣ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) វត្គពាក់កណ្តាលផ្គដាច់ព្រ័ត្រ ថ្ងៃពូធ ទី១០ ខែមេសា ឆ្នាំ២០២៤ វណាម៉ោង ១៨:០០នាទី កីឡដ្ាន ស្អាយរៀង| ផ្សាយផ្ទាល់ BTy NEWS TV ការប្រកួតជើងទី២ ក្កាក់គព់ বানিক اهی_یدیاد FBT បឹងកេក បឹងោ S OPME 磨樂膜 បេឌា អ៊ែរវ៉េ dia Airw Airways ays OKORLCASTER ยินคกนผฉย ROPNNSPONSOA BTV & TY&FBBIVCANBODIA BTVC AMBODIA FACEBOOK គ្វេះងាំរយ cuZCBe MSAJS GPCHZORS GEHSC Hec BALLEFONEOREDEY FRESHY NODE 究 T4eл ២០២៤, ពានរង្វាន់ សម្តេចអគ្គមហាសេនាបកីតេជោ ហ៊ុន សែន HSC) Rights Reserved‎'‎‎

លទ្ធផលប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤៖

  • បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
  • វិសាខា ២-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន ព្រីនស៍។

ស្របពេលវគ្គផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ជើង​ឯក​ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ នឹងធ្វើឡើងនៅ​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០២៤ ខាងមុននេះ។

​ខាងក្រោមនេះគឺជាម្ចាស់​ជើង​ឯក​ដែល​នៅធ្លាប់ឈ្នះ Hun Sen Cup៖

១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩) ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.