កីឡាករ ៥រូប​របស់​ក្លិប​៤ នៅលីគកំពូល​កម្ពុជា Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ ជាប់​ក្នុង​បញ្ជី​កីឡាករ ដែល​ទទួល​បានជ្រើសរើសជាកីឡាករល្អ ប្រចាំការប្រកួត​ច្រើន​ជាងគេ គិត​ត្រឹម​ខែមេសា នៅវគ្គជម្រុះជុំទី៣ សប្ដាហ៍ទី២៦។

ក្នុង​កីឡាករទាំង ៥រូប ដែល​ទទួល​បានស្លាក កីឡាករល្អប្រចាំការប្រកួតច្រើនជាងគេ គឺ​មាន​តែកីឡាករ ញាញ សុស៊ីដាន របស់ Tiffy Army ដែល​ជា​កីឡាករ​ខ្មែរ​តែម្នាក់ ដែល​ស្ថិត​ក្នុង​បញ្ជី Top 5 MVP មាន​ដូច​ខាង​ក្រោម៖

  • កីឡាករ ញាញ សុស៊ីដាន របស់ Tiffy Army ឈ្នះ MVP ចំនួន ៦លើក
  • កីឡាករ Marcus Warren Haber របស់​ព្រះខ័នរាជស្វាយរៀង ឈ្នះ MVP ចំនួន ៦លើក
  • កីឡាករ Yudia Ogawa របស់ភ្នំពេញក្រោន ឈ្នះ MVP ចំនួន ៥លើក
  • កីឡាករ Ndongo Louis Willy របស់ ISI ដង្កោសែនជ័យ ឈ្នះ MVP ចំនួន ៤លើក
  • កីឡាករ Shimizu Shitaro របស់ភ្នំពេញក្រោន ឈ្នះ MVP ចំនួន ៤លើក

បើទោះ​ជា​នៅ​សល់ ១ប្រកួត​ទៀតនៅ​វគ្គជម្រុះជុំទី៣ ក៏ដោយ តែ​បើ​គិត​ពី​ពិន្ទុ​របស់​ក្រុម​ដែល​ស្ថិត​នៅ​ក្នុងតំបន់ Top 4 ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត គឺ​ជាក្រុម​ដែល នឹង​ឡើង​ទៅ​ជុំបន្ទាប់ ក្នុង​វគ្គ ៤ក្រុម​៕

តារាងចំណាត់​ថ្នាក់ វគ្គជម្រុះជុំទី៣ គិតត្រឹម​សប្ដាហ៍ទី២៦៖

Share.