វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធ ទី១០ ខែមេសា ថា អវកាសយានិកជប៉ុនម្នាក់ មានសំណាងនឹងក្លាយជាជនជាតិអាមេរិកកាំងដំបូងគេ ដែលដើរលើឋានព្រះច័ន្ទ ក្នុងពេលបេសកកម្ម Artemis នាពេលខាងមុខរបស់ NASA។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។

ការផ្តល់ជូនដល់ប្រទេសជប៉ុន ដែលជាឱកាសដែលប្រទេសជាច្រើនបានសុបិនចង់មកជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងខណៈដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួនមួយនេះ។

លោក បៃដិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយ លោក Kishida ថា «អវកាសយានិកជប៉ុន ២នាក់នឹងចូលរួមបេសកកម្មរបស់អាមេរិកនាពេលអនាគត ហើយមនុស្សម្នាក់នឹងក្លាយជាមនុស្សដំបូងគេដែលបានចុះចតនៅលើឋានព្រះច័ន្ទ»។

ទាក់ទិននឹងបញ្ហានេះ លោក Kishida បានសាទរចំពោះសេចក្តីប្រកាសនេះថាជា «សមិទ្ធិផលដ៏ធំ» ផងដែរ៕

ប្រភព៖ CNA

Share.