កំពត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលីវេលាម៉ោង១១:០៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ប្រតិបត្តការណ៍នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃពក ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

ជនសង្ស័យទាំង០៣នាក់ ទី១. ឈ្មោះ ជាន់ ថុនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរ កណ្តោល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ (ជួញដូរគ្រឿញៀន)។ ទី ២. ឈ្មោះ សាង ផលិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរកណ្តាល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ទី៣.ឈ្មោះ លី ថាញ់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនចំនួន០៣កញ្ចប់ ទម្ងន់៤,២៩ក្រាម និងម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទចំនួន០៣គ្រឿង ត្រូវបញ្ជូនទៅចាត់កាបន្តតាមផ្លូវច្បាប់​៕

អត្ថបទ៖ ចតុមុខ

Share.