សោភ័ណ្ឌភាពដ៏ស្រស់ស្អាតនៃការរៀបចំតុបតែងលំអរពេលរាត្រី សម្រាប់ត្រៀមក្នុងព្រឹត្តិការណ៍សង្រ្កាន្ដព្រៃវែង២០២៤ កំពុងតែទាក់ទាញចិត្តភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យទៅលេងកម្សាន្ដ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នឹងចាប់ផ្ដើមនាថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការលេងកម្សាន្ដល្បែងប្រជាប្រិយ មានការតាំងលក់ផលិតផលជាច្រើនប្រភេទ ហើយអាចរាំលេងកម្សាន្ដនូវចង្វាក់ប្រពៃណី ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រៃវែង។

សូមគោរពអញ្ចើញបងប្អូនប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ដដោយសេរី។

Share.