សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួត កីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ខែឧសភា នៅ ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុ។

ការប្រកួត កីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ គឺដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិកផង ដើម្បីពង្រឹងគុណភាពនៃប្រភេទកីឡា នេះឲ្យកាន់តែប្រសើរឡើង ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ឲ្យទទួលបានគុណផលខ្ពស់ ។

យោង​តាម​សេចក្ដីប្រកាសរបស់ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងលើ៦ វិញ្ញាសា គឺ ៖ វិញ្ញាសា បុរស ៨នាក់ ទល់ ៨នាក់ទម្ងន់ ៦០០kg, វិញ្ញាសានារី ៨ នាក់ ទល់ ៨នាក់ទម្ងន់ ៥០០kg, វិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ទម្ងន់ ៣០០kg, វិញ្ញាសានារី ៤នាក់ ទល់ ៤នាក់ ទម្ងន់ ២៥០kg, វិញ្ញាសាបុរស ម្នាក់ទល់ម្នាក់ ទម្ងន់៧៥គីឡូក្រាម និងវិញ្ញាសា នារី ម្នាក់ទល់ម្នាក់ទម្ងន់ ៥២គីឡូក្រាមកន្លះ ។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ដែរថា ក្នុងក្រុមនិមួយៗ ត្រូវមានកីឡាករកីឡាការិនី អាយុក្រោម១៨ឆ្នាំចំនួន៤នាក់ ។

សូមអានសេចក្ដីប្រកាសលម្អិត​ខាងក្រោម៖

Share.