ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្សារអន្តរជាតិលក់សម្ភារៈសំណង់ចិនមួយកន្លែង ស្ថិតនៅផ្លូវហាណូយ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។

ទីតាំងខាងលើសង់អំពីថ្ម ប្រក់ស័ង្កសី ទំហំ ១០ម៉ែត្រx២០ម៉ែត្រ ទទួលរងខូចខាតជាន់ខាងលើ ឆេះគ្រែពូក៥ឈុត, តុមុខសាឡុង ៧ឈុត, ទូរក្បាលគ្រែ៧ឈុត, សាឡុង ៤ឈុត, តុមុខសាឡុង៧ឈុត ខូចខាតដំបូល តែមិនបង្កឆេះរាលដល់ផ្ទះក្បែរខាងឡើយ ។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពននលត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ ចំនួន៩គ្រឿងបានចេញទៅបន្តបន្ទាប់ ប្រើប្រាស់ទឹកអស់៤រថយន្ត ភ្លើងរលត់ទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.