កណ្តាល ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ផ្តើមចេញពីឆ្លងចរន្តខ្សែកាមេរ៉ាសុវត្តិភាព បង្កឱ្យភ្ញាក់ផ្អើល រថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់ភ្លើងបានទាន់វេលា កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅផ្សារតាខ្មៅថ្មី ក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ផ្ទះទទួលរងភ្លើងឆាបឆេះ ប្រភេទផ្ទះល្វែង ទំហំ៤ម៉ែត្រx១៦ម៉ែត្រ មានម្ចាស់រងគ្រោះឈ្មោះ សុទ្ធ ធីតា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើផ្តើមចេញពីឆ្លងខ្សែកាមេរ៉ាសុវត្តិភាព ឆាបឆេះរាល ខូចខាតអស់អុីវ៉ាន់មួយចំនួន បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចេញទៅបាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាលទៅផ្ទះផ្សេងទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.