Barcelona និង Atlético Madrid ហាល​អវ​ត្រឹម​វគ្គ ៨ក្រុម​ចុង​ក្រោយ នៃពានរង្វាន់លំដាប់ទី១ ប្រ​ចាំ​ទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ ក្រោយ​ជំនួប​កា់​សេចក្ដី​នៅ​ជើង​ទី២ នា​យប់​ថ្ងៃទី១៦ ឈាន​ចូល​ព្រឹក​ថ្ងៃទី១៧ មេសា ម៉ោងនៅកម្ពុជា)។

លទ្ធផល​ប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងជើង​ទី២៖

  • Atlético Madrid ២-៤ Borussia Dortmund (សរុបទាំង២ជើង ៤-៥)
  • Paris Saint-Germain ៤-១ Barcelona (សរុបទាំង២ជើង ៦-៤)

ដោយ​ឡែក​សម្រាប់ Arsenal និង​ Bayern Munich បាន​ប្រកួត​ជើង​ទី១ ស្មើ​គ្នា​ក្នុង​លទ្ធផល ២-២ នៅកីឡដ្ឋាន Emirates។ ខណ: Real Madrid ក៏​បាន​ត្រឹម​ស្មើជាមួយ Manchester City ​ក្នុង​លទ្ធផល ៣-៣ នៅកីឡដ្ឋាន Santiago Bernabéu។

ដូច​សម្រាប់​ជំនួន​កាត់​សេចក្ដី​នៅ​ជើង​ទី២ នឹង​ធ្វើ​ឡើង​ន

  • Bayern Munich ប៉ះ Arsenal នៅកីឡដ្ឋាន Allianz Arena
  • Manchester City ប៉ះ Real Madridនៅកីឡដ្ឋាន Etihad Stadium។

គួរដឹងថា ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.