ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមីនា ឆ្នាំ២០២៤ (PLAY OF THE MONTH JANUARY 2024 ) បាន​ទៅ​លើ​ខ្សែបម្រើ ញាណ សុស៊ីដាន ពានអាវលេខ១០ របស់ Tiffy Army FC ដោយ​ទទួល​បាន​រង្វាន់​ម៉ូតូ​ថ្មីស្រឡាងពីក្រុមហ៊ុន Suzuki នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League។

ខណ:​នេះ គឺ​ជា​ល់ក​ទី២ ហើយ​ដែល​កីឡាករ ញាណ សុស៊ីដាន ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រ​ចាំ​ខែ ដោយ​លើក​ទី១ ឈ្នះ​កាល​ពី​ខែ​​មករា។ ខ្សែបម្រើ របស់ Tiffy Army FC ក៏​កីឡាករ​ខ្មែរ ដែល​ជាប់​ក្នុង​បញ្ជី Top Scorers ទាំង ១០រូប ​ស្ថិត​ក្នុង​តារាង​ចំណាត់​ថ្នាក់​រក​គ្រាប់​បាល់​បាន​ច្រើន ក្រោយ​បញ្ចប់​សប្ដាហ៍ទី២៥។​

ដូច្នេះ កីឡាករ ញាណ សុស៊ីដាន របស់ Tiffy Army គឺជាកីឡាករដែល​ឈ្នះ​បាន​២លើកម្នាក់ឯក និង​ជាកីឡាខ្មែរទី៣ ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើមប្រចាំខែនៅលីគកំពូលកម្ពុជា បន្ទាប់​ពី ម៉ាត់ នូរុណ របស់បឹងកេត ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និង ខ្សែការពារ សារ៉េត គ្រីយ៉ា ជាប់ឈ្មោះជាកីឡាករល្អប្រចាំខែកុម្ភ: ឆ្នាំ២០២៤៕

Share.