​ក្រុម​ខ្លាំង​ចំនួន​១៦ នឹង​ចាប់​ផ្ដើម​ប្រកួតស្វែងជើងខ្លំាងប្រចាំទ្វីប ដើម្បីឡើង​ទៅ​ជុំ​បន្ត ក្រោយ​​ប្រកួត​ជំរុះ​ក្នុង​ចំណោម​ក្រុម​ទាំង ​៣០​មក​ពី​ប្រទេស​នានា ដែល​ជា​សមាជិក​ទី្វប​អាស៊ី ខណ: ថៃ វៀតណាម និង​មីយ៉ាន់ម៉ា តំណាង​ឱ្យ​អាស៊ាន ឡើង​ទៅ​វគ្គ​ចែក​ពូលនេះ។

ក្នុង​នោះ​ក្រុម​ដែល​ឡើង​ទៅ​ជុំ​បន្ត​ទាំង​១៦​មាន៖ ថៃ (ម្ចាស់ផ្ទះ), ចិន​, អាហ្វហ្គានីស្ថាន, អារ៉ាប៊ី​សាអ៊ូឌីត, អ៊ីរ៉ង់, គីហ្ស៊ីស្ថាន, វៀតណាម, កូរ៉េខាងត្បូង, តាហ្ស៊ីគីស្ថាន, មីយ៉ាន់ម៉ា, គុយវ៉ែត, បារ៉ែន, អ៊ូបេគីស្ថាន, អ៊ីរ៉ាក់, ជប៉ុន, អូស្ត្រាលី។

ក្នុង​ក្រុម​ទាំង ១៦​បែង​ចែក​ជា​ ៤ពូល​មាន​ដូច​ខាង​ក្រោម៖

  • ពូល A៖ ថៃ (ម្ចាស់ផ្ទះ), វៀតណាម, មីយ៉ាន់ម៉ា និង ចិន
  • ពូល B៖ អ៊ូបេគីស្ថាន, អារ៉ាប៊ី​សាអ៊ូឌីត, អ៊ីរ៉ាក់ និងអូស្ត្រាលី
  • ពូល C៖ ជប៉ុន, តាហ្ស៊ីគីស្ថាន, កូរ៉េខាងត្បូង និងតាហ្ស៊ីគីស្ថាន
  • ពូល D៖ អ៊ីរ៉ង់, គុយវ៉ែត, បារ៉ែន និង អាហ្វហ្គានីស្ថាន

កម្មវិធីប្រកួតនៅថ្ងៃនេះ៖

ការ​ប្រកួត​ជម្រុះ​ក្នុង​​ពូល​ជុំចុងក្រោយ​ នឹង​ប្រកួតចាប់ពី​ថ្ងទី១៧ ​ខែ​មេសា ឆ្នាំ​២០២៤ ​ក្នុង​ប្រទេស​ថៃ។ ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ទ្វីប​អាស៊ី AFC Futsal Asian Cup រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៩ បើ​គិត​ត្រឹម​ពេល​នេះ​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​រហូត​ដល់​ទៅ​១២​ដង​ច្រើន​ជាង​គេ ខណៈ​ជប៉ុន ធ្លាប់​ឈ្នះ​បាន​៤ដង ក្រៅ​ពី​នោះ​គ្មាន​ប្រទេស​ណា​ធ្លាប់​ឈ្នះ​ជើង​ឯក​ម្តង​ណា​​ឡើយ៕

Share.