ភ្នំពេញ ៖ បុរសសន្តិសុខម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវលំ ភូមិអង្គរជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ ឡេង សុគង់ ភេទប្រុស អាយុ៤៥ឆ្នាំ មុនរបរជាសន្ដិសុខ ស្នាក់នៅកន្លែងកេីតហេតុ ទីកន្លែងកំណេីត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានអោយដឹងថា មុនបុណ្យចូលឆ្នាំខ្មែរ ម្ចាស់ផ្ទះបានជួលសន្តិសុខខាងលេីមកមេីលថែផ្ទះសម្បែង ហេីយម្ចាស់ផ្ទះក៏ទៅលេងស្រុកកំណេីតបាត់អស់ លុះនៅថ្ងៃទី១៦ មេសា ២០២៤ សន្តិសុខខាងលេីមានអាការៈមិនស្រួលខ្លួន និងត្រូវបានអ្នកជិតខាងជួយកោសខ្យល់ និងរឹតប្រេងក្រឡាអោយផងដែរ ។ រហូតនៅថ្ងៃកេីតហេតុ ពុំឃេីញសន្តិសុខក្រោកហូបអី ទេីបអ្នកជិតខាងស្រែកហៅ និងទៅដាស់ ដោយមិនកម្រេីកទើបដឹងថា ជនរងគ្រោះជាសន្ដិសុខបានស្លាប់បាត់ទៅហេីយ រួចក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យជាក់ស្ដែងតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានខាងលេីរួច អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកោសល្យវិច័យបានចុះមកហ៊ុព័ទ្ធខ្សែ ននិងពិនិត្យសាកសពរួច បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គរ មិនពាក់ព័ន្ធនិងករណីឃាតកម្មនោះឡេីយ ។ រួចក៏ធ្វេីកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.