សៀមរាប ៖ មនុស្សចំនួន ១១នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus RX300 បើកបរល្បឿនលឿន វ៉ាជែងមិនផុតជ្រុលទៅបុករថយន្តក្រុងដឹកអ្នកដំណើរ ស្របទិស បណ្តាលឱ្យរថយន្តLexus ក្រឡាប់ផ្ងារជើង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ ៣៥៤-៣៥៥ ស្ថិតនៅក្នុងភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងរថយន្ត Lexus RX300 ពណ៌ស្ករ ពាក់ ស្លាកលេខ ពោធិ៍សាត់ 2A-9163 បើកបរដោយ ឈ្មោះ ង៉ែត មិថុនា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង រួមដំណើរជាមួយមនុស្ស១០នាក់ទៀត ៖ ទី១ ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ឆ្នាំ,ទី២ ឈ្មោះ រីវ រ័ត្ន ភេទស្រី អាយុ៤៨ឆ្នាំ ,ទី៣ ឈ្មោះ ឃឹម រី ភេទស្រី អាយុ៥២ឆ្នាំ , ទី៤ ឈ្មោះ អ៉ី សុភា ភេទប្រុស អាយុ៣០ឆ្នាំ ,ទី៥ ឈ្មោះ ធី សាន់យ៉ា ភេទស្រី អាយុ២៩ឆ្នាំ , ទី៦ ឈ្មោះធី សានិត ភេទស្រី អាយុ២៥ឆ្នាំ , ទី៧ ឈ្មោះ សេត វិសាល ភេទប្រុស អាយុ៥ឆ្នាំ ,
ទី៨ ឈ្មោះសុភា ឈីអ៉ិញ ភេទស្រី អាយុ៥ឆ្នាំ , ទី៩ ឈ្មោះថុនា ជិញ ភេទស្រីអាយុ២ឆ្នាំ , ទី១០ ឈ្មោះសុភា យូអ៉ី ភេទស្រី អាយុ៨ខែ ។ ជនរងគ្រោះទាំង១១នាក់ រស់នៅភូមិឃុំជាមួយគ្នា ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តLexus បើកបរល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុវ៉ាជែង តែមិនផុតជ្រុលទៅបុករថយន្តក្រុង របស់ក្រុមហ៊ុនដឹកអ្នកដំណើរ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស បែតង ពាក់ស្លាកលេខ ភ្នំពេញ 3E-6255 កំពុងបើកស្របទិសគ្នា បណ្តាលឱ្យរថយន្តLexusក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកបររថយន្តក្រុង ឃើញសភាពមិនស្រួលបានចុះគេចខ្លួនបាត់ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឱ្យ ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ឆ្នាំ រងរបួសធ្ងន់ បាក់ជើងស្ដាំ រីឯមនុស្ស១០នាក់ទៀតរងរបួសស្រាល ប្រុស២នាក់ ស្រី៨នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.