ភ្នំពេញ ៖ ម៉ូតូឃ្លីកមួយគ្រឿងជិះដោយយុវជនម្នាក់ បោះពួយល្បឿនលឿនជ្រុលឡើងខឿនចិញ្ចើមផ្លូវ ទៅបុកបោកផ្ទប់បង្គោលភ្លើង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះវ័យជាង២០ឆ្នាំ ជិះម៉ូតូមួយ គ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-8604 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចកើតហេតុ រេចង្កូចឡើងខឿនចិញ្ចើមផ្លូវ ទៅបុកបោកផ្ទប់បង្គោលភ្លើង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ដោយមិនទាន់ស្គាល់អត្តសញ្ញាណ សាច់ញាតិ សម្រេចដឹកសពយកទៅតំកល់ទុកនៅវត្តទឹកថ្លា ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ បន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.