ក្រុមបឹងកេត នឹង​ត្រូវ​បើក​ទ្វា​ពហុកីឡដ្ឋានជាតិ ដើម្បី​ទទួល​ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដែល​កំពុង​កាន់​កាប់​ភាគរយ​ខ្ពស់​ក្រសោប​ពាន​លីគកំពូលកម្ពុជា Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤។

ព្រះខ័នរាជស្វាយរៀង ដែលកំពុងកាន់ ៦៨ពិន្ទុក្នុងដៃ កំពុង​ធ្វើ​ដំណើរ​ទៅកាន់​កាប់​ពាន​ជាលើកទី៣ សម្រាប់​រដូវ​កាល​នេះ ស្របពេលគូប្រជែងតែមួយគត់ ភ្នំពេញក្រោន ឈរលេខ២ ដែលកំពុងកាន់ ៦១ពិន្ទុ ត្រូវធ្វើដំណើរទៅខេត្តតាកែវ ដើម្បីជួប គិរីវង់សុខសែនជ័យ សម្រាប់​ជំនួប​សប្ដាហ៍​ទី២៧ ចុងក្រោយ នៃជុំទី៣។

សម្រាប់ក្រុម Top 4 កំពូលទាំង ៤ គឺមាន​តែ ភ្នំពេញក្រោន ប៉ុណ្ណោះ ដែល​នឹងមានឱកាសដណ្ដើម​តំណែងជើង ឯករដូវកាលនេះ ប៉ុន្តែ​ប្រសិនបើ ព្រះខ័នរាជស្វាយរៀង យកឈ្នះ បឹងកេត ហើយ ភ្នំពេញក្រោន ចាញ់ គិរីវង់សុខសែនជ័យ នោះព្រះខ័នរាជស្វាយរៀង។

កម្មវិធីប្រកួត ចុងក្រោយជុំទី៣ សប្ដាហ៍ទី២៧៖

គួរបញ្ជាក់ថា បើរដូវ​កាល​នេះ ព្រះខ័នរាជស្វាយរៀង គ្រងជើងឯក​គឺ​ជា​លើកទី៣ ហើយ ដោយ​ចំនួន ២លើកកន្លង​មក​គឺ​នៅ​ឆ្នាំ២០១៣ និង ២០១៩ ខណ:​ភ្នំពេញក្រោន ឈ្នះចំនួន ៨លើក (2002, 2008, 2010, 2011, 2014, 2015, 2021, 2022) ណាហ្គាវើលចំនួន ៤លើក (2004, 2007, 2009, 2018) បឹង​កេត ចំនួន ៤លើក (2012, 2016, 2017, 2020) ខេមរា កីឡា ចំនួន ២លើក (2005, 2006) និង​អគ្គ​ស្នងការនគរបាលជាតិ ចំនួន ១លើក ឆ្នាំ២០០០៕

Share.