អ្នកប៉ះសេ និងលីបេរ៉ូ គឺជាឆ្អឹងខ្នងដ៏សំខាន់បំផុតក្នុងក្រុមបាល់ទះ មានន័យថា ប្រសិនបើមានអ្នកបំពេញតួនាទីទាំង២បានល្អ នឹងធ្វើឱ្យក្រុមខ្លាំងបាន។ នេះបើតាមការលើកឡើងពីលោក អ៊ូ សុផល គ្រូបង្វឹកក្រុមបាល់ទះក្រសួងមហាផ្ទៃ។

គ្រូបង្វឹកក្រុមខ្លាំងខាងលើថ្លែងថា អ្នកទស្សនាបាល់ទះមួយចំនួនផ្ដោតតែលើស្មាត់ តែប្រសិនបើមិនមានអ្នកទទួលបាល់ និងអ្នកប៉ះសេចេះរៀបចំល្អ នោះស្មាត់ក៏មិនអាចរកពិន្ទុបានស្រួលដែរ។ 

ជុំវិញដៃប៉ះសេក្នុងស្រុកវិញ លោក អ៊ូ សុផល យល់ឃើញថា ប្រធានក្រុមជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ មកពីក្លិបបាល់ទះវិសាខា គឺជាកីឡាករដ៏ល្អបំផុតនៅកម្ពុជា ដោយសារតែភាពវៃឆ្លាតរបស់គេ។ 

គួរដឹងដែរថា ២ឆ្នាំចុងក្រោយនេះ បាល់ទះកម្ពុជាបានសាងភាពលេចធ្លោក្នុងតំបន់ តាមរយៈការក្រសោបបានមេដាយសំរឹទ្ធនៅស៊ីហ្គេម២០២២នៅវៀតណាម និងឈានដល់មេដាយប្រាក់នៅកម្ពុជា ឆ្នាំ២០២៣៕

ប្រភព៖ NOCC

Share.